អំពីអ្នកផ្កើត

Sodalin ជា​ឈ្មោះ​ដែល​អ្នក​មាន​គុណ​ទាំង​ទ្វេ​បាន​ដាក់​អោយ​ខ្ញុំ។​ វាជា​អ្វី​ដែល​គាត់​ចង់​បាន​ ហើយ​ថែម​ទាំង​ស្រឡាញ់ស្មើជីវិត​របស់​គាត់​។ គាត់​ចង់​ឃើញ​កូន​នៅ​ពេល​ធំឡើង​ប្រកប​ទៅ​ដោយ​គន្លង​ធម៌ មានអនាគតភ្លឺស្វាង ចេះរៀបចំជីវិតរបស់ខ្លួន​ ប្រកប​ទៅ​ដោយ​គតិបណ្ឌិត ចេះ​ជួយ​ធុរៈ​បង​ប្អូន ចេះ​អប់​រំបង​ប្អូន ។ល។ ផ្ដើម​​ពីឈ្មោះ​​នេះ​បានធ្វើ​អោយ​ខ្ញុំ​អាច​ទទួល​នូវ​ចំណេះ​វិជ្ជា​ជាច្រើន រហូត​មក​ដល់​សព្វ​ថ្ងែ​នេះ។ ដោយ​កើត​ចេញ​ពី​សេចក្ដី​ស្រលាញ់​និងអាណិត ទើបជំរុញ​អោយ​ខ្មុំមានគំនិត បង្កើត​សៃថ៏​នេះឡើង​ក្នុង​គោលបំណង ផ្ទេរនូវរាល់ចំណេះវិជ្ជា​ដែល​ខ្មុំ​មាន និងអ្វីៗ​ដែល​បាន​ដឹង ទុក​សំរាប់​ ជនរួមជាតិ​ខ្មែរ​ទាំង​អស់​ក្នុង​ការ​ស្រាវជ្រាវ សិក្សា​ស្វែងយល់​​នូវ​រាល់​ចំណេះ​វិជ្ជា​ដែលគិតថា​ចាំបាច់ ឬថ្មីៗទាំងឡាយ​ដែលបាន​ប្រមូលផ្ដុំ​នៅ​ទី​នេះ​។

Education for Khmer បាន​ប្រមូលផ្ដុំ​ដូចជា ​ចំណេះដឹងទូទៅ សៀវភៅ​សិក្សាសំខាន់ៗ កម្មវិធី​ (Software) ពិសេសៗ និង​កម្មវិធី​កំសាន្ត​មួយចំនួន​ទៀត ដែល​បាន​មក​ពីសៃថ៏ដទៃនិង​ដោយសារ ការ​ខំប្រឹងប្រែង​របស់​អ្នកដែលបាន​រួមចំនែក ចែករំលែក​នូវ​ចំនេះ​វិជ្ជា​ក៏ដូចជា​ឯកសារ​ ឬសៀវភៅ​ផ្សេងៗ​។

អ្នក​អាច​ទាញ​យក​ឯកសារ​ ដោយ​ឥត​គិតថ្លៃពី​សៃថ៏​នេះ។ ដូច្នេះអ្នកមិនអាចយក​វាទៅ​ប្រើ ក្នុង​អាជីវកម្ម​ឬ​យកទៅ​លក់បន្តរទេ។ អ្នកគួរ​គោរព​និងដឹង​គុណ​ដល់អ្នកនិពន្ធ ឬអ្នកបង្កីត​​ដោយទិញដោយថវិការ របស់​លោក​អ្នក​យ៉ាងស្រប​ច្បាប់​​ប្រសិន​បើ វាបានជួយ​អ្នក​ក្នុងការរកចំនូល​ ឬបង្កើន​សម្ថភាព​វិជ្ជាជីវៈរបស់​អ្នក។

22 ចំលើយ to “អំពីអ្នកផ្កើត”

  1. Chanroeun Pa Says:

    Nice blog. I am glad that there are more Cambodians who are willing to promote resource collections for a better education in Cambodia. I am developing a website of the Cambodian Education Resource Information.

    Keep up the good work.

  2. គីមស៊្រុន Says:

    នេះ​ពិត​ជា​ប្លក់​មានប្រយោជន៍​មែន។ អរគុណ​សំរាប់​ការចែក​រំលែក។ សូម​បន្ត​ការងារនេះ។

  3. sodalin Says:

    អរគុណចំពោះចំនាប់អារម្មណ៏​។

  4. sodalin Says:

    សួស្តីចាន់រឿន!
    អរគុណណាស់ចំពោះការយល់​ឃើញដ៏ត្រឹមត្រូវរបស់អ្នក​។ ជាការពិតណាស់ ការអប់រំជាសសរទ្រូងរបស់ជាតិ​។

  5. engsamnang Says:

    សូសី្តបងដាលីនរីករាយដែលបានសា្គល់

  6. sodalin Says:

    សួស្តីសំណាង! រីក​រាយ​ដែល​បាន​មក​កាន់ទី​នេះ។ សូមជួយ​ធ្វើការរិះគន់ និង​ជួយ​ផ្សប់ផ្សាយ​អោយ​មិត្ត​ភ័ក្រ្ត​របស់​សំណាង​ផង។
    អរគុណ!

  7. សុភា Says:

    ជំរាបសួម្ចាស់ផ្ទះ!
    ដោយឆ្លងកាត់តាមប្លកលោកគ្រូវិចិត្រមក ខ្ញុំបានដឹងថា Sodalin ក៏រៀននៅ ITC ដែរ។ ចំណែកខ្ញុំក៏ជាអតីតសិស្ស ITC/GIC ទើបតែចប់ថ្មីៗនេះ។ ខ្ញុំមិនដឹងថាត្រូវហៅបង(ស្រី/ប្រុស) រឺហៅស្មើរត្រឹមឈ្មោះនោះទេ សូមអភ័យទោសផង។ ប្លុកនេះគួអោយចាប់អារម្មណ៏មែនទែន។ ខ្ញុំសុំចូលមកលេងញឺកញាប់ហើយចឹង😀

  8. sodalin Says:

    សួស្ដី សុភា!
    រីករាយ​ណាស់​ដែល​បាន​ស្គាល់​។ សុភា​អាច​ហៅ​ឈ្មោះរបស់ខ្ញុំ ឬហៅថា បង ក៏​បាន ព្រោះ​ខ្ញុំ​បាន​បញ្ចប់​ពី ITC យូរ​ឆ្នាំ​មក​ហើយ​។
    ស្វាគមន៏​មក​កាន់​ប្លក​របស់​ខ្ញុំ​😀

  9. kooms Says:

    សូស្តីបងដាលីន ខ្ញុំក៏ជាសិស្សចេញសាលាតិចណូដែរ រៀននៅដេប៉ាឌឺដូច សុភា។ រីករាយដែលបានស្គាល់បង

  10. sodalin Says:

    សួស្ដី Kooms
    ស្វាគមន៏​មក​កាន់​ប្លក​របស់​ខ្ញុំ​😀
    រីករាយ​ណាស់​បាន​និយាយ​ជា​មួយ​និស្សិត​ដែលចេញ​ពី​សាលា​តែ​មួយ​។

  11. ដើមត្នោតខ្មែរ Says:

    សូស្តីបងដាលីន សូមអរគុណ និង​ កោតសរសើរដោយស្មោះអស់ពីចិត្តចំពោះបង​(មិនជាបងប្រុស ឬ ស្រីទេ)
    ខ្ញុំគិតថាបង ក៏ ដូចជា បងចាន់រឿនសុទ្ធតែមានគំនិតល្អថ្លៃថ្លាំ និង អស្ចារ្យក្នុងការចែករំលែកនូវចំនេះដឹងជូនខ្មែរ

    ថ្ងៃនេះខ្ញុំស្វែងរកសទ្ទានុក្រម​សេដ្ឋកិច្ច ក៏បានជួប ប្លុកបង សំណាងណាស់

  12. sodalin Says:

    សូមអប​អរ​ផង​!

    បើយើង​មិន​ជួយ​ខ្មែរ​តើ​នណា​មាន​ចិត្តល្អ​ជួយ​យើង​នោះ​។ ដូច​ពាក្យ​ចាស់​លោក​ពោល​ថា «ជួយ​គ្នា​ទាន់​គ្រា​ក្រ»​។

    អ្នក​ដែល​ប្រើ​ប្រាស់​អ៊ីនឌឺនែត​នៅ​កម្ពុជា​មាន​ប្រ​ហែល​តែ ​15ម៉ីន​នាក់​ប៉ុណ្ណោះ ហើយ​អ្នក​ដែល​ស្វែង​រក​ឯកសារ​តាម​បណ្ដាញ​នេះ គឺ​កាន់​តែ​តិច​ទៅ​ទៀត​ ដោយ​សារ​អ្នក​ខ្លះ​មិន​ដឺង អ្នក​ខ្លះ​មិន​ចេះ​រក អ្នក​ខ្លះ​ដឹង​ថា​មាន​ដែរ​ប៉ុន្ដែរ​មិនចេះ​ប្រើ​អ៊ីនឌឺនែត​។ ដូច្នេះ បើ​អាច​សូម​ បញ្ញា ជួយ​ផ្សព្វផ្សាយ​បន្តរ​ផង ដើម្បី​អោយ​បង​ប្អូន​យើង​បាន​ដឹង ព្រោះ​ថា​វា​ជា​ការរួម​ចំនែក​មួយ​យ៉ាង​ធំ ក្នុង​ការ​លើក​ស្ទួយ​សេដ្ឋកិច្ច​យើង​អោយ​រីក​ចំរើន​ឡើង ព្រោះ​ថាគ្មាន​អ្វី​ដែល​អាច​បំភ្លឺ​ភាព​ងងឹត​ក្រៅ​ពី​ពន្លឺ​នោះ​ទេ គឺ​ពន្លឺ​នៃ​វិជ្ជា​នេះ​ឯង​។

    សូម​អរគុណ​!

  13. ដើមត្នោត មួយ Says:

    ប្លក “ការសិក្សាសំរាប់ខ្មែរ (Education for Khmer)” ពិតជា វិសេសវិសាល កំរជួប សំរាប់កូនខ្មែរ ​ព្រោះវាបានប្រមែប្រមូល គ្រប់ចំណេះ ពីគ្រប់វិស័យ និង ពីគ្រប់ទិសទី ជូនជាពន្លឺចំណេះ ដល់កូនខ្មែរគ្រប់លំដាប់ថ្នាក់ តាំងពីអ្នកចេះដំបូង រហូតដល់ អ្នកមានជំនាញ!!!

    សូមសរសើរ !!!
    ការងារដ៏ថ្លៃថ្លា របស់ម្ចាស់ប្លក នឹងជាហូហែរ មហាឃ្លាំងចំណេះ ពិតប្រាកដ សំរាប់សង្គមខ្មែរ សំរាប់គ្រប់កូនខ្មែរ !!

    អរគុណ ។

  14. Mr.Tiffy Says:

    នេះហើយជាគំរូដល់កូនខ្មែរជំនាន់ក្រោយដែលគួរគោរពនិងប្រឹងប្រែង
    អនុវត្តន៍តាម​ Sodalin ហើយទន្ទឹមគ្នានេះដែរខ្ញុំក៏សូមអរគុណនិងសរសើរ
    ដល់ Sodalin ដែលមានឆន្ទៈចេះជួយដល់ខ្មែរព្រោះ​site នេះអាចងាយ
    ស្រួលក្នុងការផ្តល់នូវចំណេះដឹងយើងទាំងអស់គ្នា​ ៕

  15. ណារ៉ូ Says:

    ខ្ញុំពិតជាមានមោទនៈភាពជំនួសបងណាស់ដែលបងបានខិតខំស្រាវជ្រាវស្វែងរកឯកសារទាំងនេះមកចែករំលែកដល់កូនខ្មែរ។
    សូមកុំប្រកាន់នឹងខ្ញុំអីប្រសិនបើមានពាក្យសំដីណាមួយមិនសមគួរសូមមេត្តាអធ្យាស្រ័យអោយប្អូនផង។
    សូមអរគុណ

  16. Green Says:

    Good work ! sharing n spreading experience and knowledge can build our human capital..

    អគុណជាអានេក
    Green @ បៃតង

  17. KT42 Says:

    សួស្តី បងដាលីន!
    រីករាយដែលបានស្គាល់
    នេះបានចំជាខ្មែរមែន
    KT42 នឹងឧស្សាហ៍ចូលមកលេងផ្ទះបងញឹកញាប់ហើយ
    បើបងទំនេរឧស្សាចូលមកលេងផ្ទះ KT42 ផង
    សូមរាប់អានផង!!!!!!!!!!!

  18. សុខហួរ Says:

    ខ្ញុំសប្បាយចិត្តនៅពេលបាន បើកឃើញវែបសាយបងដែលមាន សៀវភៅជាច្រើន ខ្ញុំទាញយកសៀវភៅ ខ្ញុំសង្ឃឹមថានិង ទាញយកសៀវវភៅ អោយបានច្រើនទុក គ្រាន់មើល តែនៅពេល ទាញយកបែជាតំរូវអោយ រងចាំ ២០នាទី ខ្លៈ៣០នាទី ទៅវិញ តើអាចមានវិធីអ្វីផ្សេងទៀតទេ?

  19. សាយ័ន្ត Says:

    ប្លុកល្អ ! ខំព្យាយាមបន្ត ទៀតណា ! មានឯកសារ ជួយចែកចាយគ្នា ! តែជួយកែលីង ដែលមិនអាច ដោនឡត បានផង! ដូចជាវចនានុក្រម ជាដើម ! លីងទទួលមរណៈភាពអស់ហើយ

  20. pascalhuor Says:

    សួរស្តី!
    នេះពិតជាគេហទំព័រដែលផ្តល់ប្រយោជន៍សម្រាប់កូនខ្មែរគ្រប់រូបមែន!
    ខ្ញុំសូមធ្វើការកោតសរសើរចំពោះម្ចាស់គេហទំព័រនេះដោយស្មោះ។
    ខ្ញុំនិងឧស្សាហ៍ចូលលេងផ្ទះរបស់បង ក្នុងគោលបំណងដើម្បីស្វែងរក
    ឯកសារនានាដើម្បីធ្វើការអភិវឌ្ឍន៍ខ្លួនឯង ហើយនិងក៏ដូចជាចែករំលែក
    ដល់អ្នកជាទីស្រទ្បាញ់ផងដែរ។ សូមអរគុណចំពោះ ការចែកររំលែក
    របស់បង!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: