បណ្ដាំ​តាមាស

ស្នាដៃ​លោកតា​មាស គឺជា​ពាក្យ​បណ្ដាំ​អោយ​កូន​ចៅ​ក្រោយ​ ទុក​ជា​គតិ​ដក​ស្រង់​ពី​បទពិសោធន៏​លោក​នៅ​សតវត្ស​ទី​១៩ និង​ដើម​សតវត្ស​ទី​២០​។ រឿង​នេះ​សោត​គឺ​កញ្ចក់​ឆ្លុះ​មើល​​សង្គម​និង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​នោះ​។ តាមាស​បាន​រស់​នៅ​ក្នុង​រាជ​ស្ដេច អង្គ​ចន្ទ , ក្សត្រី​អង្គម៉ី , ស្ដេច​អង្គឌួង , ស្ដេច​នរោត្តម និងដើម​រាជ្យស្ដេច ស៊ីសុវត្ថិ បាន​សេចក្ដី​ថា​លោក​បាន​ស្គាល់​ជីវភាព​ប្រជាជន​ខ្មែរ​ក្នុង​រជកាល ៥​រាជ្យ​ស្ដេច​។ នេះ​ជា​សក្ខីភាព​នៃ​ការ​រស់នៅ​​ក្នុង​កំណត់ កាល​ប្រហែល ៨០​ឆ្នាំ គឺ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង​តាម​រយៈ តាមាស ជា​ប្រជាជន​ម្នាក់​ ដែល​គ្មាន​ទំនោរ​នយោបាយ​។ លោក​ចង់​ផ្ដាំដល់​ទៅ​ជនានុជន​មាតុភូមិ​ អោយ​យល់ដឹង​ពី​ ភាព​តោកយ៉ាក , ទុរ្ភិក្ស , សង្គ្រាម​រាំងជល់ , ការ​ព្រាត់ប្រាស់​គ្រួសារ​បងប្អូន​ប្ដី​ប្រពន្ធកូនចៅ​ ក្នុង​សម័យកាល​មួយ​ដ៏​វែង រហូត​មក​ដល់​សម័យ​ អាណាព្យាបាល​បារាំងសែស​។

ដោយ​អត្ថបទ​ បណ្ដាំ​តាមាស​នេះ​ជា​អត្ថបទ​ដើម​សតវត្ស​ទី​២០ នៅ​ពេល​ដែល​ប្រទេស​យើង​ចាប់​មាន​ អក្សរ​សិល្ប៏​លើក​ទី​១​ដែរ​ គឺ​នៅ​ឆ្នាំ ១៩០៧ – ១៩០៨ ។ រោង​ពុម្ពអក្សរ​ខ្មែរ​នេះ​ បាន​ចូល​មក​ភ្នំពេញ​ដំបូង​ គឺ​សំរាប់​បោះ​ពុម្ព​ឯកសារ​រដ្ឋបាល​ បារាំង , សៀវភៅ​ធម៌​គ្រឹះ​សាសនា និង​អត្ថបទ​សិក្សា នៃ​ស្ថាប័ន​វិទ្យាសាស្ត្រ​ដូចជា​ សាលា​បារាំង​ចុង​ប្រទេស​បូព៌ា​ជា​ដើម​។ រឿង​បណ្ដាំ​តាមាសនេះ ជា​អត្ថបទ​អក្សរសិល្ប៏​បោះពុម្ព​លើក​ទី​១​បន្ទាប់​ពី ការនាំចូល​នូវ​បច្ចេកទេស​ថ្មី​ទំនើប​នេះ​ ព្រោះ​ដើម​ឡើយ​យើង​ធ្លាប់​តែ​ចំលង​ដោយ​ដៃ​លើ​ក្រដាស​ឬ​ចារ លើ​ស្លឹក​ត្នោត , ស្លឹករឹត ។ល។

PDF | 2.6MB | 74p | 2007

ទាញយកឯកសារទីនេះ

ប្រភពឯកសារបាន​មក​ពី http://khmerbooks.blogspot.com/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: