ដំណើរ​ឆ្ពោះទៅ​ទិស​ខាង​លិច និងឥណ្ឌូចិន​ក្នុង​ឆ្នាំ​២០០០

គំនិត​ដែល​លោក​អ្នក​អាច​នឹង​ឃើញ​ក្នុង​សៀវភៅ​ដ៏​តូច​នេះ ប្រ​ហែល​ជា​លឿន​ពេក ឬ​ក៏ហ៊ាន​ពេក​ ឬ​មួយ​ក៏​អាច​អោយ​មាន​ការ​ស្រងាក​ចិត្ត​ខ្លះ​ក៏​សឹង​មាន​។ អ្នក​អាន​ខ្លះ​អាច​ចោទ​អ្នក​និពន្ធ​ថា ជាអ្នក​ដែល​មាន​គំនិត​ទុទិដ្ឋិនិយម ។ល។

អ្នក​និពន្ធ​ទំព័រ​ទាំង​នេះ ជា​ខ្មែរ​មួយ​រូប​មាន​កំណើត​នៅចំងាយ 6​គម ពី​អង្គរ​វត្ត បាន​ទទួល​ការ​អប់​រំ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​អង្គរ​វត្ត បាន​​ស្គាល់​ហើយ​ស្រឡាញ់​អង្គរវត្ត​ដូច​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ផ្ទាល់ បាន​ធំ​ពេញ​វ័យ​ក្នុង​ចំនោម​មហាប្រាង្គសិលា ជា​កំណប់​នៃ​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ​ខ្មែរ សុទ្ធសឹង​ជា​កេរ្តិ៍មរត៌ក​នៃ​ភាព​រុង​រឿង​សម័យ​ដើម​មហានគរ​។​ ជាការ​​ធម្មតា ការ​ស្គាល់​និងការ​ស្រឡាញ់​ប្រភព​នៃ​អរិយធម៌​ខ្មែរ និង​ប្រជាជាតិ​ខ្មែរ​នេះ ជម្រុញ​ចិត្ត​អោយ​មាន​ការនឹកស្រនោះ​ដល់​អតីតកាល ចង់​ឃើញ​ប្រជាជាតិ​ខ្មែរ ក្លាយ​ទៅ​ជា​ពិភព​មួយ​រុងរឿង​ត្រចះត្រចង់​ ដូច​ដែល​ខ្មែរ​ធ្លាប់​ស្គាល់​កាល​ពី​អតីតកាល សម័យ​ “មហានគរ​” ដូច្នោះ​ដែរ​។

ក្នុង​គំនិត​នេះ អ្នក​និពន្ធ​គ្មាន​ប្រយោជន៏​អ្វី និង​ការពារ​ឧត្តមគតិ​ឯណា​ដែល​ផ្ទុយ​នឹង​ ប្រយោជន៏​ខ្ពង់ខ្ពស់​របស់ជាតិ​ផង​ខ្លូន​នោះ​ឡើង​។

គឺ ពីព្រោះ​តែ​ជា​ការ​មួយ​ដែល​ទាក់ទង​នឹង​អនាគត​ជាតិ ដល់​អនាគត​ពូជ​អម្បូរ​ខ្មែរ​នេះ​ហើយ ដែល​អ្នក​និពន្ធ​អត្ថបទ​នេះ​មិន​ខ្លាច​អ្វីនឹង​លាត​ត្រដាង​គំនិត ឬ​យោបល់​របស់​ខ្លួន​ដែល​ជា​លទ្ធផល​ នៃ​ការត្រិះ​រិះ​ស្រាវជ្រាវ​របស់​ខ្លួន​សុទ្ធសាធ ជូន​ដល់​មតិ​សាធារណជន​ជាតិ ​គ្រាន់​ជាការ​ពិចារណា​។ ឯ​ការ​ពិត​សច្ចៈ​នោះ ស្រាច់​តែ​ការវិនិច្ឆ័យ​យល់ឃើញ ​របស់​មតិ​សាធារណជនជាតិ​ចុះ​។

អ្នកនិពន្ធ​សៀវភៅ​ដ៏​តូច​នេះ​មាន​ជំនឿ​យ៉ាង​មាំ​ថា ប្រ​សិន​បើ​ការ​អាន​សៀវភៅ​នេះ បណ្ដាល​ឲយ​មាន​ការ​ពិចារណា​ ធ្វើ​ការ​វិនិច្ឆ័យ​មែន​នោះ នោះ​គោល​ដៅ​បំណង​អ្នក​និពន្ធ​បាន​សំរេច​ហើយ​។ គោល​ដៅ​ធំ​របស់​អ្នក​និពន្ធ គឺ​លើក​យក​បញ្ហា​អនាគត​ខ្មែរ​យក​មក​ចោទ​ចំពោះ​សម្បជញ្ញៈ​ខ្មែរ គឺ​បង្កើត​អោយ​មាន​បញ្ហា​ឡើង​ដើម្បី​គិត កុំ​ឲយ​ភ្លេច​ខ្លួន​ ក្នុង​ឋានៈ​ខ្លួន​ជា​ខ្មែរ​រស់​នៅ​លើ​ដែន​ដី​សុវណ្ណភូមិ​នេះ​។

ចំពោះ​វាសនា​ខ្មែរ​ក្នុង​អនាគត អ្នកនិពន្ធ​សៀវភៅ​ដ៏​តូច​នេះ​តែងតែ​ចែក​រំលែក​ជា​មួយ​ផង​ដែរ​នូវ​សេចក្ដី​សង្ឃឹម ដែល​ដូន​តា​យើង​ពី​ព្រេងនាយ​រមែង​បាន​ចិញ្ចិម​ទុក​ក្នុង​សន្ដាន​ចិត្ត​ខ្មែរ​។ សេចក្ដី​សង្ឃឹម​និង​ជំនឿ​នេះ ស្ថិត​ក្នុង​ពាក្យ​ស្លោក ឬ ពាក្យ​ទំនាយ​មួយ​ឃ្លា ដែល​ដូន​តា​យើង​ធ្លាប់​បាន​ពោល​តៗ​គ្នា​មក​ថា៖ ” ស្រុក​ខ្មែរ​មិន​ដែល​សូន្យ! ” (Le Pays Khmèr ne périra jamais !),

PDF | 710KB | 60p | 1970

ទាញយកឯកសារទីនេះ

ប្រភពឯកសារបាន​មក​ពី http://khmerbooks.blogspot.com/

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: