គីមី​វិទ្យា​និង​ភាព​បំរែ​បំរួល​កាំ​រស្មី​ព្រះ​អាទិត្យ​ក្នុង​ស្រទាប់​អូហ្សូន

មេរៀន​នេះ​បាន​បង្ហាញ​អំពីការ​អភិវឌ្ឍ​ថ្មី​ៗ​នៃ​គីមី​វិទ្យា និង​បំលាស់​ប្តូរនៃកាំ​រស្មីព្រះ​អាទិត្យ​មកលើ​ផែន​ដី​យើង​។ ការ​សិក្សា​ក្នុង​មន្ទី​រពិសោធ​ ការអង្កេត​មើល​បរិយាកាស និងការ​ធ្វើ​វិភាគ​បរិយាកាស បាន​​អភិវឌ្ឍ​និង​ត្រូវ​បានបង្កើត​ឡើងយ៉ាង​សំខាន់​។ ការ​សិក្សា​ក្នុង​មន្ទី​រពិសោធ ​បាន​បង្ហាញ​មួយ​ផ្នែក​សំខាន់​នៃ​ប្រតិកម្ម​វិសភាគ​ទាំង​ឡាយ​នៅ​ក្នុង​ស្រទាប់​អូហ្សូន ដែលបាត់បង់​សមត្ថភាព​។ របាយ​ការណ៏​អង្កេត​មើល​ថ្មី​ៗ​មួយ​ចំនួនក្នុង​យុទ្ឋនាការដ៏​ខ្លាំង​ខ្លាមួយ​ របស់​សហគម​អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក បាន​បន្ថែមនូវ​ចំនេះ​ដឹង​ជា​ច្រើន ទៅ​លើ​ការ​ខូច​ស្រទាប់​អូហ្សូន នៅ​តំបន់​អង់តាកតិច និង​តំបន់​អាកតិច​។ ទន្ទឹម​នឹង​នោះ​ដែរ ក៏​មាន​យុទ្ឋនាការ​និង​បង្កើត​អោយ​មាន​សហព័ន្ឋ UV អន្តរជាតិ​ ដើម្បី​បន្ថែម​ចំណេះ​ដឹង​អំ​ពី កំរិត​នៃកាំ​រស្មី​ UV ចាំង​មក​ផែន​ដី​យើង​។ ការ​ធ្វើវិភាគ​បរិយាកាស​ក៏​បានរីកចំរើន​ឡើង​ដែរ ក្នុងទស្សវត្ស​ចុង​ក្រោយ​នេះ​។

3-D CTMs (Chemical Tracer Models) ជា​មួយ​នឹង​គីមី​វិទ្យា​ដែល​ធំ​ទូលាយ ឥឡូវ​នេះ​ត្រូវ​បាន​គេ​ប្រើ​សំរាប់​សិក្សា​ទៅ​លើ​​សារធាតុ​គីមី​នៅ​ក្នុង​ស្រទាប់​អូហ្សូន​ទូរទាំង​ពិភព​លោក​។ ឧបករណ៏នេះសព្វថ្ងៃគេប្រើវាសំរាប់ត្រួតពិនិត្យស្រទាប់អូហ្សូន​ផ្នែក​កណ្ដាល (ចាប់​ពី​រយៈ​កំពស់ 10គម ដល់ 50គម) ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​សារធាតុ CFCs និង​ការ​ប៉ះ​ទង្កិច​របស់​យន្ត​ហោះ​ប្រតិកម្ម​ទៅ​លើ​ផ្នែក​ខាង​ក្រោម​បំផុត​នៃ​ស្រទាប់​អូហ្សូន​ (6 ទៅ 10គម) ។ ឧបករណ៏​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ត្រូវ​បាន​គេ​ប្រើ​សំរាប់​ត្រួត​ពិនិត្យ​កំលាំង​ចាំង​របស់​កាំ​រស្មី UV ដោយ​សារ​បំរែបំរួល​នៃ​ស្រទាប់​អូ​ហ្សូន​។ គេ​ក៏​មាន​ឧបករណ៏​ម្យ៉ាង​ទៀត​សំរាប់​សិក្សា​ នូវ​ទំនាក់​ទំនង​គ្នា​រវាង​ស្រទាប់​អូហ្សូន​និង​អាកាសធាតុ​។ អ្វីដែលសំខាន់​នោះ​គឺ​ផល​ប៉ះ​ពាល់​បណ្ដាល​​មក​ពី​បម្រែ​បម្រួលស្រទាប់​អូហ្សូន​ផ្នែក​កណ្ដាល​ ដែលបាន​ធ្វើ​អោយ​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​នៅ​ផ្នែក​នោះ គឺ​វា​ចង្អុល​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​អូហ្សូន​និង​អាកាសធាតុ​។

djv | 4.4MB | 410p | 2000

ទាញយកឯកសារទីនេះ

បើមិនទាន់មាន WinDjView អាចទាញ​យក​ទីនេះ

3 ចំលើយ to “គីមី​វិទ្យា​និង​ភាព​បំរែ​បំរួល​កាំ​រស្មី​ព្រះ​អាទិត្យ​ក្នុង​ស្រទាប់​អូហ្សូន”

  1. khemarin Says:

    hi! can u tell about make web !

  2. sophana Says:

    ហេតុអ្វីខ្ញុំមិនអាចដោនឡូត​បានអញ្ចឹងសៀវភៅនេះ

  3. ធាវិន Says:

    សូមកាត់បន្ថយការកាប់បំផ្លាញ់ខុសច្បាប់
    សូមរដ្ឋាភិបាលទប់ស្កាត់ការយកប្រាក់ទៅសូកប៉ាន់ដើម្បីកាប់ឈើ
    សូមអោយពួកយើងជាពលរដ្ឋាក្នុងនាមជាមនុស្សត្រូវចេះការពារជីវិតខ្លួនឯងពោលគឺការពារ​និងថែរក្សា​។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: