ផ្ទៃ​ងងឹត​អាវកាស ផ្លូវ​ទៅ​កាន់​ចក្រ​វាល​ផ្សេង និង​ម៉ាស៊ីនទាញ​ពេល​វាលា

មតិ​របស់​អ្នក​ដែល​បាន​អាន​សៀវភៅ​នេះ​ម្នាក់​នៅទីក្រុង New Jersey បាន​និយាយ​ថា៖ វា​ជា​អត្ថបទ​មួយ​​ដែលសំបូរ​ទៅ​ដោយ​ឧទាហរណ៏​យ៉ាងច្បាស់​ងាយ​ៗ​ ដែលខ្មុំ​អាចងាយ​យល់​និង​ត្រាប់​តាម​។​ វាបាន​ធ្វើ​អោយ​ខ្ញុំសំឡឹង​មើល​មេឃ​នៅ​ពេល​រាត្រី​ដោយ​ក្ដីងើងឆ្ងល់​។

តើ​អ្នក​ដឹង​ទេ៖

  • ប្រសិន​បើ​អ្នកធ្លាក់​ចូល​ផ្ទៃ​ងងឹត​នៃ​អវកាស (Black hole) តើអ្នក​ទៅ​ជាយ៉ាង​ណាទៅ?
  • ថា​តើ​ចក្រវាល (Universe) យើង​នេះមាន​ព្រំដែន​ដែរឬទេ?
  • មូល​ហេតុ​ដែលបណ្ដាល​អោយ​មានពេល​យប់ តើ​វា​ជាតឹក​តាងបញ្ជាក់​ពី​បន្ទុះមួយយ៉ាង​ធំ​មហិមា (the Big Bang) ដែល​នាំអោយ​​កើតចក្រវាល​នេះ​ឡើងមែន​ទេ?
  • បំនែក​កំទេច​កំទី​សេស​សល់​នៅ​ក្នុង​ចក្រវាល​យើង​នេះ (Cosmic Particles) មាន​រយៈ​កាល​ដ៏​យួរ​លង់​ណាស់​មក​ហើយ​ ដែលបាន​ឆ្លង​កាត់​ស្រទាប់បរិយាកាស​ផែនដី​យើង តើអ្នក​ជឿ​ទេថា​វាអាចជាបំនែក​នៃជីវិត​ដែលបានសាប​សូន្យ​ជា​យូរ​មកហើយ​នោះ​?
  • ថា​តើ អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល វាកំពុង​តែវិលវល់​នៅជាមួយគ្នា​ក្នុង​ចក្រវាល​យើង​នេះ​មែន​ទេ?

ដោយ​យោង​តាមគំនិត​ពីរ​ដែលយើង​បាន​ដឹង​​​របស់​លោក​ អាល់បឺត អាំងស្តេន (Albert Einstein) គឺ​បាន​បក​ស្រាយ​អំពី​រូបរាង​របស់​ចក្រវាល​យើង​។ ការ​បកស្រាយ​ទី១​​របស់​គាត់ គឺ​គ្មានអ្វី​ដែល​លឿន​ជាង​ពន្លឺ​​នោះ​ទេ​ បាន​ន័យ​ថា វាជាកំនត់​ល្បឿន​​ដែល​ខ្ពស់​បំផុត​។ អត្ថន័យ​ដ៏​សាមញ្ញ​នេះ​អាច​សន្និដ្ឋាន​​បាន​យ៉ាង​ងាយ​ថា លំហរ​អវកាស និង ពេល​វេលា ត្រូវ​បានផ្ជាប់​ទំនាក់​ទំនង​គ្នា ដែលត្រូវបាន​គេ​អោយ​ឈ្មោះ​ថា រយៈពេលលំហរ​អវកាស (Spacetime)។

ជា​មួយ​ការ​យល់​ឃើញ​ដែល​ជា​ស្នាដៃ​​ទី​២​របស់​លោក​ លោក អាំងស្តេន បាន​បង្ហាញ​នូវមូល​ហេតុ​ដែលបណ្ដាល​អោយ​ រយៈ​ពេល​លំហរ​អវកាស​ត្រូវ​បានរមួលពត់​ពេន និង​ត្រូវ​បាន​ពន្លាត​ដោយ​សារ​ទំនាញ​នៃ​វត្ថុ​ទាំង​ឡាយ​នៅ​ក្នុង​ចក្រវាល​ និង​ថែម​ទាំងត្រូវបាន​ចាក់ទំលុះ​​ដោយផ្ទៃ​ងងឹត​នៃ​អវកាស​។ ប៉ុន្តែរ​ភាព​រមួល​ដ៏​សម​ហេតុ​នៃរយៈពេល​លំហរ​អវកាស​នេះ បាន​បណ្ដាល​អោយ​មាន​ភាព​មិន​ប្រក្រដី​នៃ​ដែន​ម៉ាញេទិច​ ដែល​លោក​អាំងស្តេន​អាច​ស្រមើ​​ស្រមៃ​​អំពី ដំណើរពេល​វាលា (Time Travel)។

នៅ​ទីបំផុត​អ្នក​រូប​វិទូរ​ខាង​ទ្រឹស្ដី លោក ជីម អាល់ខាលីលី (Jim Al-khalili) បាន​បក​ស្រាយ​ពី​ចក្រវាល​របស់​លោក អាំងស្តេន ដែលជាបតិដ្ឋកម្ម​វិទ្យាសាស្រ្ដ​ ទៅអោយ​មនុស្សគ្រប់រូប​បាន​ដឹងលឺ​។ វា​ជា​អ្វី​មួយ​ដែល​កំពុង​នាំ​​យើង​យ៉ាង​សន្សិម​ៗ និង​ដោយ​ស្ថិត​នៅ​ក្នុង​ភាព​វង្វេង​វង្វាន់​ ទៅ​កាន់​ពិភព​វិលវល់​​នៃ​អវកាស​របស់​យើង​និង​ពេល​វេលា​។ គាត់​ស្ទើរ​តែបង្ហាញ​នូវរបៀប​ធ្វើ​ម៉ាស៊ីន​ទាញ​ពេល​វេលា​ដែលមាន​សម្ថភាព​​ទាញ​ត្រឡប់​យើង​អោយ​ទៅអនាគត​កាល ឬក៏​ទៅ​កាន់​ពិភព​សុបិន (Alice’s Wonderland) ឬក៏ធ្វើ​ដំណើរ​រួម​គ្នា​ជាមួយ​អ្នក​អវសាន (Terminator)។

PDF | 1.37MB | 280p | Reprinted 2003

ទាញយកឯកសារទីនេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: