រូបមន្ត​សំរាប់​សំណង់​វិស្វ​កម្ម (Civil Engineering Formulars)

សៀវភៅ​ដ៏មាន​សារៈ​សំខាន់​នេះ​វា​បាន​រួម​ចំនែក​ដ៏ធំ​ក្នុង​ការិយាល័យ​របស់​វិស្វករ​សំណង់ នៅ​តាម​ការដ្ឋាន​​សំណង់ និងបាន​ប្រើប្រាស់ទៅ​លើការងារ​សំណង់ជាច្រើន​ទៀត​នៅ​លើ​សកលលោក​យើង​នេះ ដោយ​ត្រូវ​បាន​គេចង​ក្រង​ប្រមូល​ផ្ដុំ​នូវប្រមាន​ជា ២០០០​រូបមន្ត សំខាន់ៗ​។ រូបមន្ត​ទាំងអស់​នេះ​គឺ​វា​មាន​សារៈ​សំខាន់​ផង​ដែរ​ដល់​អ្នក​សិក្សា​គំរោង វិស្វករគ្រឿង​បង្គុំ​សំណង់ វិស្វករ​ស្ពាន​ថ្នល់ អ្នក​សាង​សង់​គ្រឹះ វិស្វករ​គ្រប់គ្រង​ការដ្ឋាន វិស្វករ​ដែល​ទ្រាម​ខ្លួន​ដើម្បី​ប្រឡងយកសញ្ញាប័ត្រ​អ្នកជំនាញ​ពិសេស អ្នជំនាញ​ខាង​បេតុង អ្នក​សាងសង់គ្រោង​បេតុងឬ​ដែក និង​និសិត្ស​ដែល​ចង់​បន្តរការសិក្សា​នៅក្នុង​ផ្នែក​ផ្សេងៗ​​ទៀត​នៃសំណង់ស៊ីវិល​។

វា​បាន​ប្រមូល​ផ្ដុំ​នូវ​ចង្កោម​រូបមន្ត​ពិសេសដែល​ជាតម្រូវ​ការ​ចាំបាច់​សំរាប់​វិស្វករ​សំណង់ស៊ីវិល​ចំនួន ១២​​មែកធាង​ធំៗ​គឺៈ ធ្នឹម​និងរត សសរ សសរគ្រឹះ​និងការវាយសសរ​គ្រឹះ គ្រឿង​បង្គុំ​បេតុង​ វិស្វកម្មឈើ តូប៉ូវិទ្យា ដីនិងការងារ​ដី គ្រឿង​បង្គុំ​អាគារ ស្ពាន ការ​ពន្យួរ​ខ្សែរកាប ផ្លូវតូចនិង​ធំ និង​ទាក់​ទង​ទៅ​នឹង​​លំហូរ​របស់ប្រឡាយ​ទឹក។ រូបមន្ត​គន្លឹះ​ទាំង​នេះ​ត្រូវ​បាន​រៀបចំ​តាមលំដាប់​លំដោយ​ទៅតាម​ជំពូកនិមួយៗ​។ គ្រប់​រូបមន្ត​ត្រូវ​បានពន្យល់​នែរនាំ​យ៉ាង​ច្បាស់ ដូច្នេះ​វិស្វករ​ក៏ដូចជា​អ្នកគូរប្លង់​ក៏ដូច​ជាអ្នក​សិក្សា​គំរោង អាច​ងាយ​យល់ថាតើគេ​ប្រើវា​សំរាប់អ្វី ប្រើ​វា​នៅ​ពេល​ណា ហើយគួរ​ប្រើ​វា​នៅ​កន្លែង​ណា។

ខ្នាត​ទាំង​ឡាយ​ដែល​ប្រើ​សំរាប់​រូបមន្ត​ទាំង​នោះ ​ត្រូវ​បាន​គេ​ផ្ដល់​អោយនូវ​បទ​ដ្ឋានឬ​ប្រព័ន្ឋ​ខ្នាត​អន្តរជាតិ​ពីររួមគា្នគឺ​ប្រព័ន្ឋ​ខ្នាតប៉ែកលោក​ខាងលិច (USCS) និង​ប្រព័ន្ឋ​ខ្នាត​អន្តរជាតិ (SI) ។ ដូច្នេះ​សៀវភៅ​នេះគឺប្រើ​បានទូទៅនៅ​គ្រប់​កន្លែង​លើ​ពិភពលោក។ ហើយដើម្បី​ជាជំនួយ​ក្នុង​ការអាន អ្នកនិពន្ឋ​បាន​រៀប​ចំតារាងបំបែកខ្នាតពី USCS មក SI ផងដែរនៅ​ក្នុង​ជំពូកទី១។

PDF | 4630KB | 480p | Year 2002

តំណរផ្ជាប់ទី១

តំណរផ្ជាប់ទី២

ពាក្យសំងាត់សំរាប់អានសៀវភៅនេះគឺៈ fanni

បានចុះផ្សាយក្នុង សៀវភៅបច្ចេកទេសសំណង់. ពាក្យ​គន្លឹះ៖ , . 8 Comments »

8 ចំលើយ to “រូបមន្ត​សំរាប់​សំណង់​វិស្វ​កម្ម (Civil Engineering Formulars)”

  1. Sone Sojetta Says:

    នាងខ្ញុំជាកូនខ្មែរ តែគ្មានសំណាងបានចាប់កំណើតនៅស្រុកខ្មែរទេ… នាងខ្ញុំចង់បានណាស់ចំពោះឯកសារវិទ្យាសាស្រ្តបច្ចេកទេស, វប្បធម៌ដែលបានរៀបរៀងជាភាសាខ្មែរ។ ថ្ងៃនេះភ័ព្វសំណាងបើកចំសៃថ៍របស់លោក នាងខ្ញុំត្រេកអរណាស់។ សូមអរគុណលោក និងសូមអោយលោកប្រទះតែសេចក្ដីសុខ សំណាងល្អ និងសុខភាពបរិបូរគ្របពេលវេលា។ ខ្ញុំនឹងវិលមកជួបសៃថ័របស់លោកនាលើកក្រោយៗទៀត។ អរគុណ, អរគុណច្រើនណាស់….!

  2. sodalin Says:

    អរគុណ​ជាអនេកកប្បការ

  3. Khuon Ratana Says:

    ខ្ញុំមិនអាចទាញយកសៀវភៅនេះបានសោះ។ តើហេតុអីទៅ Sodalin អើយ?

  4. Khuon Ratana Says:

    ខ្ញុំបានព្យាយាមរាប់ដងភ្លេចមកហើយ នៅតែមិនបាន។ វាចេះតែ error ស្អីទេ

  5. Sodarith Says:

    អរគុណអាបង​ធំៗណាស់😀 ​ខ្ញុំសង្ឃឺមថាចូលវេបសាយ៏អាបងលើកក្រោយនឹងមាន ឯកសារថ្មីៗជា ច្រើនទៀតណា ។

  6. Narith Says:

    សូមបងជួយប្រាប់ពីរបៀបទាញយកឯកសារផងព្រោះខ្ញុំមិនអាចទាញយកបានសោះ (Civil Engineering Formulars )

  7. Mit Chanbora Says:

    សួស្តីបងនិងក្រុមការងារបងទាំងអស់ដែលបានបង្កើតវែបសាយ​ស្ថាបត្យកម្មនេះឡើង។ខ្ញុំពេញចិត្តណាស់បង!ហើយ​ខ្ញុំចង់បានយូរមកហើយប៉ុន្តែមិនដិងជាយកពីណាទេបង។វែបសាយនេះខ្ញុំបើកឃើញដោយចៃដន្យទេណា!បងមានវែបសាយបែបនេះច្រើនអត់ប្រាប់ខ្ញុំផង
    បង​!ខ្ញុំសូមសសើរបងនិងក្រុមការងារបងណាស់ដែលមានគំនិតបែបនេះ​និងបកជាភាសាយើងយ៉ាងល្អបែប​នេះ។ក្នុងនាមខ្ញុំជាកូនខ្មែរ​និងវិស្វករ​ជំនាន់ក្រោយសូមកោតសរសើរបងនិងក្រុមការងារបងដោយស្មោះ។បងលេងFacebookទេ?នេះជាឈ្មោះខ្ញុំក្នុង Facebook( Chanbora ).Add me pong na.បងវិងឈ្មោះអីវិញ?in Facebook.i hope c u in Facebook na.cos i want to ask something with u na.Thank u.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: