វិបាក​សុខភាព​ពី​ការ​បំពុល​បរិយាកាស​ដែល​ទាក់​ទិន​នឹង​ការ​ដឹក​ជញ្ជូន

ផល​ប៉ះ​ពាល់​មក​លើ​សុខ​ភាពកើតពី​ការ​បំពុល​បរិស្ថានដែល​មាន​ទំនាក់​ទំនង​ជា​មួយ​វិស័យ​ដឹក​ជញ្ជូន​នេះ គឺ​កំពុង​តែ​ត្រូវ​បាន​ចាត់​បញ្ចូលជា​បញ្ហា​ដែល​នាំ​អោយ​មាន​ការ​ព្រួយ​បារម្មណ៏​អំពី​វិស័យ​ដឹក​ជញ្ជូន​។ ការស្រាវ​ជ្រាវ​ក្នុង​ទស្សវត្ស​ថ្មី​ៗ​កន្លង​ទៅ​នេះ​ បង្ហាញ​ជា​ប្រាកដ​នូវ​ផល​ប៉ះ​ពាល់មិន​ល្អ​មក​លើ​សុខ​ភាព​មនុស្ស​ដោយ​សារ​ការ​បំពុល​ខ្យល់​នៅ​កន្លែង​ដែល​មាន​ចរាចរណ៏​ណែនណាន់​តាន់តាប់ ហើយ​ក៏ជា​ភស្តុតាង​ចង្អុលពីការ​បំពុល​បរិយាកាស ដែល​កំពុង​តែបញ្ចេញ​ពី​យាន្ត​យន្ត​ដែលជា​ដើម​ហេតុ​សំខាន់​ក្នុង​រឿង​នេះ​។

សៀវភៅ​នេះ​ផ្ដល់​អោយ​យើង​នូវ​ការ​ក្រើន​រំឭក​មិន​លំអៀង​នៃ​អក្សរ​សាស្ត្រ ទៅ​លើការ​បំពុល​បរិយាកាស​ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​ដឹក​ជញ្ជូន និង​វាយ​តំលៃ​ទៅ​លើ​គ្រោះ​ថ្នាក់​សុខភាព​ ដែល​បណ្ដាល​មក​ពី​ការ​បំពុល​នេះ​។ វា​ផ្ដោត​ទៅ​លើ​ការបំពុល​បរិយាកាស​តាម​ផ្លូវ​គោគ (​ដូច​ជា បណ្ដាល​មក​ពី​អ្នកដំណើរ​ក្នុង​ទីក្រុង​និង​ការ​ដឹក​ជញ្ជូន​ទំនិញ​) និង​ហានិភ័យ​ទាំង​ឡាយ​ដែល​កើត​មក​លើ​សុខមាលភាព​របស់​មនុស្ស​។ អានបន្ត »

តាមដាន

Get every new post delivered to your Inbox.

Join 111 other followers